{[['
']]}
ក្លឹបតោខៀវ Chelsea គ្រោងនឹងដំឡើងប្រាក់ឈ្នួលឲ្យ Super Star របស់ខ្លួន ខ្សែបម្រើ Eden Hazard ដល់ទៅ៣០ម៉ឺនផោនក្នុង១សប្ដាហ៍ ដែលជាតម្លៃខ្ពស់ជាងគេបំផុត នៅក្របខ័ណ្ឌ Premier League ដើម្បីលួងលោមរូបគេ កុំឲ្យចង់ចាកចេញទៅក្លឹបយក្សអេស្ប៉ាញ Real Madrid។
Hazard វ័យ២៦ឆ្នាំ បច្ចុប្បន្នទទួលបានថ្លៃឈ្នួល ២០ម៉ឺនផោនក្នុង១សប្តាហ៍ និងជាប់កុងត្រានៅ Stamford Bridge ដល់ឆ្នាំ២០២០។ ប៉ុន្តែថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន ជឿថាក្លឹប Real Madrid កំពុងតែមានមហិច្ឆតាចង់នាំរូបគេ នៅទឹកដីអេស្ប៉ាញ នៅរដូវកាលក្រោយ។
The Sun Sport បានឲ្យដឹងថា Chelsea នឹងចរចាជាមួយ Hazard ក្រោយចប់រដូវកាលនេះ ដោយគ្រោងឲ្យរូបគេបន្ថែមកុងត្រាថ្មី និងគ្រោងបន្ថែមប្រាក់ឈ្នួល៥០%ពីលើទៀតគឺស្មើនឹង ៣០ម៉ឺនផោនក្នុង១សប្ដាហ៍ ថ្លៃជាង Paul Pogba របស់ក្លឹបបិសាចក្រហម Manchester United ២៩ម៉ឺនផោនក្នុង១សប្ដាហ៍ទៅទៀត ដើម្បីកុំឲ្យចាកចេញទៅក្លឹបស្ដេចស៕
ប្រភព៖ The Sun ប្រែសម្រួល៖ វិន ជីវ័ន្ត



Post a Comment